កាលពីថ្ងៃសុក្រ ១០ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ គម្រោងប្រគួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានរៀបចំប្រជុំពិភាក្សាជាមួយលោក Yasuhiko Muramatsu នៅទីស្តីការក្រសួង ក្រោមអធិបតីភាពលោកបណ្ឌិត សរ ចិត្រាអគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង ដោយមានការចូលរួមប្រធានសមាសភាព និងអ្នកដែលពាក់ព័ន្ធក្នុងក្រមខ័ណ្ឌគម្រោង ចំនួន១៥នាក់។