នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង បានរៀបចំកិច្ចប្រជុំបញ្ចប់បេសកកម្មរវាងក្រុមការងារ ADB’s Review Mission និងក្រុមការងារអនុវត្តគម្រោង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី សមាជិកគ្រប់ផ្នែកនៃអង្គភាពគ្រប់គ្រងគម្រោង សមាជិកនៃសមាសភាគនិងផ្នែកអនុវត្តគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជនបទ ទីប្រឹក្សាជាតិ អន្តរជាតិ និងក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី។