នាព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ អង្គភាពគ្រប់គ្រងគម្រោងបានរៀបចំ សិក្ខាសាលាស្តីពី “ការណែនាំបង្ហាញអំពីគម្រោង និងការចាប់ផ្តើមកិច្ចការងារគាំទ្របច្ចេកទេស របស់ក្រុមទីប្រឹក្សាបច្ចេកទេស(Agricultural Value Chain Consultant) Inception Workshop for AVCC Consultants” ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត សរ ចិត្រា អគ្គលេខាធិការ និងជានាយកគម្រោងប្រកួតប្រជែងខ្សែចវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម និងលោក ឡុង ពិសិដ្ឋ មន្រ្តីជាន់ខ្ពស់គ្រប់គ្រងគម្រោងជាតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ADB ។ សិក្ខាសាលាមានការអញ្ជើញចូលរួមពី តំណាងអង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ(MEF-PIU1-TR) អង្គភាពអនុវត្តគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF-PIU2) អង្គភាពអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ ក្រុមទីប្រឹក្សាគាំទ្រការអនុវត្តគម្រោង(Project Implementing Consultant) និង ក្រុមទីប្រឹក្សាគាំទ្របច្ចេកទេស AVCC។
សិក្ខាសាលាស្តីពី “ការណែនាំបង្ហាញអំពីគម្រោង និងការចាប់ផ្តើមកិច្ចការងារគាំទ្របច្ចេកទេស របស់ក្រុមទីប្រឹក្សាបច្ចេកទេស(Agricultural Value Chain Consultant) Inception Workshop for AVCC Consultants”
2025-05-26