នៅថ្ងៃទី១១-១៥ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយកសិកម្ម បានចុះចងក្រងវីឌីអូឯកសារដំណាំដំឡូងមី របស់សមាជិកសហគមន៍កសិកម្មអភិរក្សពញ្ញាក្រែកតំបែរ ដែលទទួលបានឥណទានពីធនាគារ ARDB តាមរយៈគម្រោង ACSEP ស្ថិតនៅភូមិពពេល ឃុំពពេល ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។ ជាលទ្ធផលក្រុមការងារបានជួបសម្ភាសលោក អឿន អូន អនុប្រធានសហគមន៍កសិកម្មអភិរក្សពញ្ញាក្រែកតំបែរ លោកស្រី ឆ្តិច ចាន់ថន និងលោកស្រី ប៉ិន ប៉េត សមុទ្រ ដែលសមាជិកសហគមន៍ដាំដំឡូងមី និងផ្តិតយករូបភាពពីសកម្មភាពការងាររបស់កសិករសម្រាប់រក្សារទុកដើម្បីកាត់ត និងចងក្រងជាវីឌីអូឯកសារ។ ក្រុមការងារគ្រោងនឹងបន្តចុះផ្តិតយកសកម្មភាពនៅដំណាក់កាល ថែទាំ ដាក់ជី និងប្រមូលផលលក់ទៅកាន់ទីផ្សារ នាពេលក្រោយទៀត។