ថ្ងៃទី២0-២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកប៉ូ សំអាង ប្រធាននាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងសហប្រតិបត្តិការ និងជាប្រធានផ្នែកប្រតិបត្តិការគម្រោង ACSEP- PIU1 តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្ដម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកគម្រោង, ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច និងជាប្រធានអង្គភាពអនុវត្តគម្រោង បានដិកនាំក្រុមការងារ រៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្រ្តីស្ថាប័នធានាគារដៃគូរទាំងពីររួមមានធនាគារ ARDB និង SPNB ថ្នាក់ស្រុក ខេត្ត ត្បូងឃ្មុំ កំពង់ចាម និងកំពង់ធំ លើប្រតិបត្តិការឥណទាន (ការផ្តល់កម្ចី) ក្នុងក្របខណ្ឌគម្រោងស្តីពីការប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម។ វគ្គបណ្តុះបណ្តាលមានគោលបំណងផ្តោតជាសំខាន់លើការពង្រឹងសមត្ថភាពបុគ្គលិកស្ថាប័នហិរញ្ញវត្ថុដៃគូ (PFIs) នៅតាមបណ្តាខេត្តគោលដៅ លើគោលការណ៍ប្រតិបត្តិការទូទៅ (GOG) ស្តីពីកម្រិតបន្ទាត់ឥណទានគម្រោង ACSEP, ការបំពេញអោយបានត្រឹមត្រូវទម្រង់ពត៌មានផលប៉ះពាល់បរិស្ថាន និងសង្គម (ESMS), ការបំពេញទម្រង់ពត៌មានស្នើសុំឥណទានពាក់ព័ន្ធផ្សេងៗ ការផ្សព្វផ្សាយអំពីចំនុចខ្វះខាតដែលបានរកឃើញដោយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ADB នាពេលកន្លងមក ដើម្បីធ្វើការកែលម្អរ និងសំដៅជម្រុញការបង្កើនសំពៀតឥណទានគម្រោង ACSEP ឱ្យឆ្លើយតបតាមផែនការដែលបានគ្រោង។ វគ្គបណ្តុះបណ្តាលបានដំណើរការតាមរបៀបវារកម្មវិធីដែលបានគ្រោង ជាមួយនិងការចូលរួមយ៉ាងផុលផុសពីមន្រ្តីឥណទាននៃស្ថាប័នធនាគារដៃគូរទាំងពីរ និងមន្រ្តីគម្រោង ACSEP នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ កំពង់ចាម និងកំពង់ធំ។ សរុបអ្នកចូលរួមវគ្គបណ្តុះបណ្តាលទាំង៣ខេត្ត មានចំនួនសរុប ១៤៥ នាក់ (ស្រ្តី ២៧ នាក់)។