ក្រុមការងារអនុវត្តគម្រោង ASCEP នៃវិទ្យាស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជាបានចុះប្រមូលត្រួយពូជស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ
2022-11-04
ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោង ASCEP នៃវិទ្យាស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជាបានចុះប្រមូលត្រួយពូជស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ។ ជាលទ្ធផលក្រុមការងារប្រមូលត្រួយពូជបាន ១៤សំណាកក្នុងនោះត្រួយពូជ ៨សំណាកជាពូជបសិដ្ឋកម្ម និង ៦សំណាកជាពូជប្រពៃណី។ សំណាកដែលប្រមូលបានត្រូវបានយកទៅបំបៅលើជើងទម្ររ ដើម្បីដាំអភិរក្ស និងសម្រាប់តាមដានការលូតលាស់ និងទិន្នផល។