ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោង ASCEP នៃវិទ្យាស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជាបានចុះប្រមូលត្រួយពូជស្វាយចន្ទីនៅក្នុងខេត្តព្រះវិហារ។ ជាលទ្ធផលក្រុមការងារប្រមូលត្រួយពូជបាន ១០សំណាក។ សំណាកដែលប្រមូលបានត្រូវបានយកទៅបំបៅលើជើងទម្ររ ដើម្បីដាំអភិរក្ស និងសម្រាប់តាមដានការលូតលាស់ និងទិន្នផល។