នៅថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ដែលមានសមាសភាពក្រុមទីប្រឹក្សា (PMU,PIC and AVCC) បានចុះទៅខេត្តគោលដៅ រួមមាន៖ ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប និង ព្រះវិហារ ក្រោមគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ។
ក្នុងដំណើរបេសកកម្មនេះ ក្រុមការងារ បានស្នើសុំការអនុញ្ញាតចូលជួប និងពិគ្រោះយោបល់ជាមួយលោក ប្រធានមន្ទីរកសិកម្ម និងអនុប្រធាន នៃខេត្តទាំង៥ខាងលើ ដើម្បីឲ្យជួយសម្របសម្រួលដល់ក្រុមការងារ AVCC។