ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣​ នៅសហគមន៍និរន្តរភាពសាមគ្គី​ ស្ថិតនៅភូមិសេរីវង្ស ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាយកដ្នានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា CamGAP”ដល់សមាជិកសហគមន៍ក្រោមការគាំទ្រពីគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ASCEP )។​

វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមចំនួន ៣៤នាក់ ស្ត្រី (២៣ នាក់) មកពីអង្គភាពគ្រប់គ្រងគម្រោង (PMU) ភ្នាក់ងារ អនុវត្តគម្រោងនៃអគ្គនាយកដ្ឋានកសិកម្ម មន្ត្រីនៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តកំពង់ធំ និងសមាជិកសហគមន៍កសិកម្ម។ គោលបំណងវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីបង្កើនចំណេះដឹង  និងពង្រឹងសមត្ថភាព ក៏ដូចជាការផ្សព្វផ្សាយដល់សមាជិកសហគមន៍កសិកម្មថ្នាក់ស្តីពីការអនុវត្តកសិកម្មល្អកម្ពុជា  CamGAP។