ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសហគមន៍កសិកម្មពន្លកថ្មី ស្ថិតនៅភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នាយកដ្នានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា CamGAP និងប្រព័ន្ធធានាដោយមានការចូលរួម PGS”ដល់សមាជិកសហគមន៍ក្រោមការគាំទ្រពីគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP )។ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមចំនួន ៣៤នាក់ (ស្រ្តី ១៤នាក់) មកពីអង្គភាពគ្រប់គ្រងគម្រោង (PMU) ភ្នាក់ងារ អនុវត្តគម្រោងនៃអគ្គនាយកដ្ឋានកសិកម្ម មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងសមាជិកសហគមន៍កសិកម្ម។ គោលបំណងវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាព ក៏ដូចជាការផ្សព្វផ្សាយដល់សមាជិកសហគមន៍កសិកម្មថ្នាក់ស្តីពីការអនុវត្តកសិកម្មល្អកម្ពុជា CamGAP និងប្រព័ន្ធធានាដោយមានការចូលរួម PGS។
វគ្គបណ្តុះបណ្តាលស្តីពី “ស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា CamGAP នៅភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម
2023-12-21