កាលពីថ្ងៃពុធ-ព្រហស្បតិ៍ ២-៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៤-៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមការគាំទ្រពីគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ផ្នែកការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃ ACSEP បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា CamGAP” ដល់សមាជិកសហគមន៍តាមបណ្តាខេត្តគោលដៅចំនួន៦ និងមានសិក្ខាកាមចូលរួមសរុបចំនួន ២២៨ នាក់ (ស្រ្តី ១១៥នាក់) មកពីអង្គភាពគ្រប់គ្រងគម្រោង (PMU) ភ្នាក់ងារអនុវត្តគម្រោងនៃអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាជិកសហគមន៍កសិកម្មក្នុងខេត្តគោលដៅទាំង៦ ដែលរួមមាន៖

-ខេត្តកំពង់ចាម មានសិក្ខាកាមចូលរួមចំនួន ៣៨នាក់ (ស្រី្ត ២៥នាក់)

-ខេត្តត្បូងឃ្មុំ មានសិក្ខាកាមចូលរួមចំនួន ៣៨នាក់ (ស្រី្ត ១០នាក់)  

-ខេត្តកំពង់ធំ មានសិក្ខាកាមចូលរួមចំនួន ៣៨នាក់ (ស្រី្ត ២៨នាក់)

-ខេត្តសៀមរាប មានសិក្ខាកាមចូលរួមចំនួន ៣៨នាក់ (ស្រី្ត ៨នាក់)

-ខេត្តព្រះវិហារ មានសិក្ខាកាមចូលរួមចំនួន ៣៨នាក់ (ស្រី្ត ២៣នាក់)

-ខេត្តឧត្តរមានជ័យ មានសិក្ខាកាមចូលរួមចំនួន ៣៨នាក់ (ស្រី្ត ២១នាក់)

វគ្គបណ្ដុះបណ្ដាលនេះ គោលបំណងគឺដើម្បីបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាព ក៏ដូចជាការផ្សព្វផ្សាយដល់សមាជិកសហគមន៍កសិកម្មថ្នាក់ស្តីពីការអនុវត្តកសិកម្មល្អកម្ពុជា  CamGAP។