ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣​ នៅសហគមន៍កសិកម្មសាមគ្គីអូរឬស្សី  ស្ថិតនៅភូមិអូរឫស្សី ឃុំសំរោង ស្រុកសំរោង ខេត្តឧត្តរមានជ័យ នាយកដ្នានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានបេីកវគ្គបណ្តុះបណ្តាលស្តីពី “ស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា CamGAP​ និងប្រព័ន្ធធានាដោយមានការចូលរួម​ PGS” ដល់សមាជិកសហគមន៍ក្រោមការគាំទ្រពីគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)។​ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមចំនួន ៣៦​នាក់ (ស្រី​ ២២​ នាក់) មកពីអង្គភាពគ្រប់គ្រងគម្រោង (PMU) ភ្នាក់ងារ អនុវត្តគម្រោងនៃអគ្គនាយកដ្ឋានកសិកម្ម មន្ត្រីនៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ ខេត្តឧត្តរមានជ័យ និងសមាជិកសហគមន៍កសិកម្ម។ គោលបំណងវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីបង្កើនចំណេះដឹង  និងពង្រឹងសមត្ថភាព ក៏ដូចជាការផ្សព្វផ្សាយដល់សមាជិកសហគមន៍កសិកម្មថ្នាក់ស្តីពីការអនុវត្តកសិកម្មល្អកម្ពុជា CamGAP និងប្រព័ន្ធធានាដោយមានការចូលរួម​ PGS”​។