ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២៣ នៅសហគមន៍កសិកម្មជីរោរិ៍រុងរឿង ភូមិកំពង់ឬស្សី ឃុំជីរោរិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាយកដ្នានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានបេីកវគ្គបណ្តុះបណ្តាលស្តីពី “ស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា CamGAP និងប្រព័ន្ធធានាដោយមានការចូលរួម PGS” ដល់សមាជិកសហគមន៍ក្រោមការគាំទ្រពីគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)។ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមចំនួន 34 (ស្រី 14នាក់) មកពីអង្គភាពគ្រប់គ្រងគម្រោង (PMU) ភ្នាក់ងារ អនុវត្តគម្រោងនៃអគ្គនាយកដ្ឋានកសិកម្ម មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសមាជិកសហគមន៍កសិកម្ម។ គោលបំណងវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាព ក៏ដូចជាការផ្សព្វផ្សាយដល់សមាជិកសហគមន៍កសិកម្មថ្នាក់ស្តីពីការអនុវត្តកសិកម្មល្អកម្ពុជា CamGAP និងប្រព័ន្ធធានាដោយមានការចូលរួម PGS។
វគ្គបណ្តុះបណ្តាលស្តីពី “ស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា CamGAP និងប្រព័ន្ធធានាដោយមានការចូលរួម PGS” នៅភូមិកំពង់ឬស្សី ឃុំជីរោរិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
2023-12-26