ក្រោមការគាំទ្រពីគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ផ្នែកការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ស្តង់ដារកសិកម្មសរីរាង្គកម្ពុជា CamOrg” ដល់សមាជិកសហគមន៍តាមបណ្តាខេត្តគោលដៅចំនួន ៦ និងមានសិក្ខាកាមចូលរួមសរុបចំនួន ២២៨នាក់ (ស្រ្តី ១៣៨នាក់) មកពីអង្គភាពគ្រប់គ្រងគម្រោង (PMU) ភ្នាក់ងារអនុវត្តគម្រោងនៃអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសមាជិកសហគមន៍កសិកម្មក្នុងខេត្តគោលដៅទាំង៦ ក្នុងនោះ៖

-នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ៧រោច និង៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២៤ មានសិក្ខាកាមចូលរួមចំនួន ១១៤នាក់ (ស្រ្តី ៥៧នាក់) មកពីអង្គភាពគ្រប់គ្រងគម្រោង ភ្នាក់ងារអនុវត្តគម្រោងនៃអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និង សមាជិកសហគមន៍កសិកម្មក្នុងខេត្តគោលដៅចំនួន៣គឺ ខេត្តកំពង់ចាមចំនួន ៣៨នាក់ (ស្រ្តី ១៨នាក់) ខេត្តត្បូងឃ្មុំចំនួន ៣៨នាក់ (ស្រី្ត ១៣ នាក់) និងខេត្តកំពង់ធំចំនួន ៣៨នាក់ (ស្រី្ត ២៦នាក់)។

-នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ដល់ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ មានសិក្ខាកាមចូលរួមចំនួន ១១៤នាក់ (ស្រី ៨១នាក់) មកពីអង្គភាពគ្រប់គ្រងគម្រោង ភ្នាក់ងារអនុវត្តគម្រោងនៃអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសមាជិកសហគមន៍កសិកម្មក្នុងខេត្តគោលដៅចំនួន៣ គឺខេត្តសៀមរាបចំនួន ៣៨នាក់ (ស្រី្ត ២៩នាក់) ខេត្តព្រះវិហារ ចំនួន ៣៨នាក់ (ស្រី្ត ២៦នាក់) និងខេត្តឧត្តរមានជ័យចំនួន ៣៨នាក់ (ស្រី្ត ២៦នាក់)។

វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងដើម្បីបង្កើនចំណេះដឹងនិងពង្រឹងសមត្ថភាពក៏ដូចជាការផ្សព្វផ្សាយដល់សមាជិកសហគមន៍កសិកម្មស្តីពីការអនុវត្តស្តង់ដារកសិកម្មសរីរាង្គកម្ពុជា (CamOrg)។