នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំបាទបានដឹកនាំក្រុមការងារនាយកដ្ឋានដំណាំឧស្សាហ៍កម្មដែលមានរូបលោកធីវ វណ្ណធី ម៉េង ឬទ្ធា និងលោក ចិន សត្យា បានចុះដាំកូនដំឡូងមីស្អាតដែលបានបង្កាត់ពីជាលិកាកម្ម CARDI ជាប្រភេទពូជ TMEB-419 ធន់ទ្រាំនឹងជម្ងឺ CMD មានទិន្នផល ២៥-៣៥តោនក្នុង១ហិកតា ជាមួយនឹងបរិមាណម្សៅ ២០-២៦% និងបានរៀបបំពាក់ប្រពន្ធ័ស្រោចស្រពដោយជោគជ័យលើផ្ទៃដីជាង ០,៦០ហិកតា សំរាប់ការដាំកូនដំឡូងមីស្អាត ៨០០០កូន ដែលទទួលបាន CARDI ដើម្បីដាំចែកចាយដល់សហគមន៍ក្នងខេត្តគោលដៅទាំង៦របស់គម្រោង។ ជាលទ្ធផលទទួលបានដូចខាងក្រោមគឺ:
- ពូជដំឡូងមី TMEB-419 ត្រូវបាន release ដោយជោគជ័យ និងធ្វើការចុះបញ្ជីរជាផ្លូវការជាពូជរបស់ជាតិនាពេលខាងមុខដោយ CARDI & GDA
- កូនដំឡូងមីស្អាតចំនួន ៨០០០កូន ត្រូវបានដាំរួចរាល់ជាស្ថាពរ
- ប្រពន្ធ័ស្រោចស្រព (ដំណក់) ត្រូវបានរៀបបំពាក់ដោយជោគជ័យក្នុងការធានាស្រោចកូនដំឡូងមីក្នុងការការពារពីកូនរដូវប្រាំងខាងមុខនេះដែលយើងបានជួបជារៀងរាល់ឆ្នាំ ក្នុងកំលុងខែសីហា និងកញ្ញា
- កូនដំឡូងមីត្រូវបានថែរទាំក្នុងកំរិតបច្ចេកទេសខ្ពស់ ដែលធានាដល់ការលូតលាស់ល្អ និងគ្មានជម្ងឺ។