ថ្ងៃទី២៧-៣១ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដែលដឹកនាំដោយលោក រុន វិសិទ្ធិ ប្រធានផ្នែកគាំពារបរិស្ថាននិងសង្គម និងយេនឌ័រ (PMU) បានចូលរួមសហការណ៍ជាមួយក្រុមការងារអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (PIU Output 1) ទីប្រឹក្សាគម្រោង (PIC Output 1&2) អង្គភាពអនុវត្តគម្រោងថ្នាក់ខេត្តទាំង៣ (PPIUs) និងស្ថាប័នហរិញ្ញាវត្ថុ (PFIs)(ធនាគារ ARDB និងស្ថាបនា) បានចុះពិនិត្យបន្ទាត់ឥណទាន និងផ្ទៀងផ្ទាត់ការអនុវត្តទម្រង់ព័ត៌មានប្រព័ន្ធគ្រប់គ្រងសង្គមនិងបរិស្ថាន (ESMS) សម្រាប់ស្នើសុំប្រាក់កម្ចីពីស្ថាប័នហរិញ្ញាវត្ថុរបស់គម្រោង ACSEP នៅខេត្តត្បូងឃ្មុំ កំពង់ចាម និងកំពង់ធំ។ ជាលទ្ធផលទទួលបានដូចខាងក្រោម៖
១.ផ្នែកឥណទាន៖
-បានចុះជួបអតិថិជនដែលបានកម្ចីឥណទានចំនួន ១២នាក់ ក្នុងនោះមានសហគមន៍កសិកម្មចំនួន១នាក់ សមាជិកសហគមន៍កសិកម្មចំនួន ៧នាក់ និងកសិករចិញ្ចឹមមាន់ស្រុក ៤នាក់
-អតិថិជនទាំង១២នាក់ បានកច្ចីឥទានដើម្បីប្រកបរបរកសិកម្មដូចជា ដំាដំណាំស្វាយចន្ទី ដំឡូងមី បន្លែ និងចិញ្ចឹមមាន់ស្រុក និងបានប្រើប្រាស់ប្រាក់កម្ចីពីគម្រោង ACSEP តាមផែនការប្រើប្រាស់ប្រាក់កម្ចីដាក់ជាមួយធនាគារដៃគូចូលរួម។
២.ផ្នែកការពារសុវត្ថិភាពបរិស្ថាន៖
ក.បានពិនិត្យ និងផ្តល់ការណែនាំដល់អតិថិជនចីញ្ចឹមមាន់ស្រុកមានដូចជា
•ការសម្អាតទ្រង់មាន់ត្រូវធ្វើឡើងពី ២ ទៅ ៣ ថ្ងៃម្តងដើម្បីជៀសវាងក្លិនដល់ប្រជាជននៅក្បែទីតាំង
•ត្រូវរៀបចំប្រព័ន្ធសម្អាតទឹកកខ្វក់
•ត្រូវពាក់ម៉ាស់ នៅពេលចាក់វាក់សាំងដល់មាន់ និងពេលចូលទៅសម្អាតទ្រង់មាន់ជាដើម
•ត្រូវបាញ់ថ្នាំសម្លាប់មេរោគរៀងរាល់ ១ អាទិត្យម្តង។
ខ.បានពិនិត្យ និងផ្តល់ការណែនាំដល់សមាជិកសហគមន៍កសិកម្មដែលដាំស្វាយចន្ទី និងដំឡូងមី ដើម្បីឱ្យពួកគាត់ត្រូវពាក់ម៉ាស់ អាវការពារឱ្យបានត្រឹមត្រូវ នៅពេលប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងថ្នាំកំចាត់ស្មៅ។
៣.ផ្នែកការពារសុវត្ថិភាពសង្គម៖ ពុំមានផលប៉ះពាល់ដល់កិច្ចការពារសុវត្ថិភាពសង្គមចំពោះអតិថិជនកច្ចីឥណទានទាំង១២នាក់នោះទេ។