នារសៀលថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ អង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់ចម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ដែលដឹកនាំដោយលោក ឆេង វិបុលរិទ្ធ ប្រធានគម្រោងបានចូលរួមជាមួយក្រុមជំនាញការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) អង្គភាពអនុវត្តគម្រោងនៃក្រសួងអភិវឌ្ឍន៍ជនបទ (MRD) អង្គភាពអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប តំណាងភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងក្រុមទីប្រឹក្សាបច្ចេកទេស បានធ្វើការជួប និងពិភាក្សាអំពីការងារបច្ចេកទេសរបស់គម្រោង ជាពិសេសផ្តោតសំខាន់ទៅលើប្រព័ន្ធគ្រប់គ្រងការគាំពារបរិស្ថាន (ESMS) និង ប្រព័ន្ធគ្រប់គ្រងការគាំពារសង្គម (SSME) នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។ ក្រោយកិច្ចពិភាក្សាបានបញ្ចប់ ក្រុមការងារបានទទួលលទ្ធផលដូចខាងក្រោម៖

-  បានធ្វើការពិនិត្យទៅលើទម្រង់នៃប្រព័ន្ធគ្រប់គ្រងការគាំពារបរិស្ថាន (ESMS) ដែលការស្នើរអាស្រ័យទៅតាមបរិបទនៃប្រទេសកម្ពុជា ទៅលើលក្ខខណ្ឌផ្សេងៗដែលតម្រូវ រួមមានដូចជាៈ

. ទម្រង់ព័ត៌មាននៃកម្ចី (PFI information sheet) ដែលត្រូវបានរៀបចំដោយធនាគារដៃគូរទាំង២រួមមានធនាគារស្ថាបនា និងធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ និងមានការពិនិត្យផ្ទៀងផ្ទាត់ដោយអង្គភាពអនុវត្តគម្រោង PIU1-MEF

.  ពិនិត្យមើលទៅលើប្រភេទនៃការប៉ះពាល់ដែលមានជាកម្រិត A B និង C ដោយកម្រិតនៃប្រភេទA ពុំអនុញ្ញាតអោយមានការស្នើសុំកម្ចី។ សម្រាប់ប្រភេទ B ត្រូវធ្វើការពិនិត្យទៅលើ IEE ព្រមទាំងធ្វើការពិភាក្សាបន្ថែមទៀតជាមួយ ADB ទៅលើ ការបំពេញព័ត៌មានពីស្ថានភាពបច្ចេកទេស និងហិរញ្ញវត្ថុដែលមាន ការបំពេញទៅលើតារាងដែលមានការវាយតម្លៃទៅលើទំហំនៃផលប៉ះពាល់ និងស្នើធ្វើការពិភាក្សាជាមួយមន្ទីរបរិស្ថានខេត្ត (អាស្រ័យទៅតាមទំហំនៃផលប៉ះពាល់) ។ ដោយឡែកសម្រាប់កម្រិតនៃផលប៉ះពាល់ប្រភេទC PFI អាចប្រើប្រាស់ទម្រង់នៃការបំពេញព័ត៌មានពីស្ថាប័នរបស់ខ្លួន ដោយភ្ជាប់មកជាមួយនូវផែនការគ្រប់គ្រងបរិស្ថាន។

-  បានធ្វើការពិនិត្យទៅលើទម្រង់នៃប្រព័ន្ធគ្រប់គ្រងការគាំពារសង្គម (SSME) ជាមួយលក្ខខណ្ឌរួមមានៈ

. ការស្នើសុំខ្ចីអាចអនុញ្ញាតទៅបានលើកម្រិតនៃផលប៉ះពាល់ប្រភេទC សម្រាប់កម្រិតនៃផលប៉ះពាល់ប្រភេទ B ពុំអនុញ្ញាតអោយមានកម្ចីនោះទេ

. ត្រូវធ្វើការពិនិត្យមើលបន្ថែមអោយកាន់តែច្បាស់ទៅលើលក្ខខណ្ឌវិនិច្ឆ័យដែលមាននៅក្នុង PAM

. ទីប្រឹក្សាគាំពារសង្គមនិងធ្វើការសម្របសម្រួលជាមួយ PFI តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលទៅលើការបំពេញទម្រង់នៃប្រព័ន្ធគ្រប់គ្រងការគាំពារសង្គម

. ទីប្រឹក្សាគាំពារសង្គមត្រូវរៀបចំរបាយការណ៍សម្រាប់ប្រព័ន្ធគ្រប់គ្រងការគាំពារសង្គម

. ទីប្រឹក្សាគាំពារសង្គមត្រូវធ្វើការរៀបចំ និងកសាងនូវប្រព័ន្ធបណ្តឹងតវ៉ា តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាល និងការបង្កើតអោយមានគណៈកម្មាធិការបណ្តឹងតវ៉ានៅកម្រិតឃុំសម្រាប់ដោះស្រាយបញ្ហាដែលអាចកើតមានឡើងនៅក្នុងពេលអនុវត្តគម្រោង។