នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារនៃគម្រោង ACSEP ដែលបានដឹកនាំដោយ លោក ឆេង វិបុលរិទ្ធ ប្រធានគ្រប់គ្រងគម្រោង ACSEP បានចុះសិក្សា Furano Farm Corporation នៅខេត្ត Chachoengsao នៃប្រទេសថៃ

ក្រុមការងារបានពិនិត្យ និងស្វែងយល់ពីចំការ Furano ដែលមានទំហំ ៤ RAI សម្រាប់ដាំដុះបន្លែ GAP និងជាទីកន្លែងកសិទេសចរណ៍ ដោយមានសហករណ៍ចូលរួមចំនួន ៩៨ រូប។ ចំការ Furano ដាំដុះត្រសក់ស្រូវ ដើម្បីផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុកតាមរយៈផ្សារទំនើប និងផ្សារតាមស្រុកភូមិ ជាពិសេសផលិតជាស្រា ទឹកផ្លែឈើ ជាដើម។ កសិដ្ឋានបានទទួលប្រាក់កច្ចីដែលមានអត្រាការប្រាក់ទាប ពីធនាគារកសិកម្មនៃប្រទេសថៃ (១ លានបាត មានអត្រាការប្រាក់ ១០០ បាត ក្នុង ១ ឆ្នាំ) ។

ក្រុមការក៏បានចុះពិនិត្យមើលច្រវ៉ាក់ផលិតកម្មនៃការផលិតស្រា ចេញពីត្រសក់ស្រូវ និងបានសិក្សាស្វែងយល់ពីបញ្ហាប្រឈមដែលកសិដ្ឋានបានជួបប្រទះ និងបទពិសោធន៍ជោគជ័យផងដែរ។