នៅថ្ងៃសុក្រ​ ៨​រោច​ ខែអស្សុជ​ ឆ្នាំរោង​ ឆស័ក ព.ស.២៥៦៨​ ត្រូវនឹងថ្ងៃទី២៥ ខែតុលា​ ឆ្នាំ២០២៤​ នាយក​ដ្ឋាន​កសិ-ឧស្សាហកម្ម​ អង្គភាពអនុវត្តគម្រោង សមាសភាគផ្នែកកសិ-ឧស្សាហកម្ម​ នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានរៀបចំវេទិកា IBPs ស្តីពី​ "ការកសាងភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាបន្នរវាងសហគ្រាសកសិកម្ម​ សហគមន៍​កសិកម្ម​ និងកសិករ​ចិញ្ចឹមពូជ​មាន់ស្រុក" ក្រោមអធិបតីភាពបណ្ឌិត ហង់​ សុវណ្ណ​ អនុប្រធាន​នាយកដ្ឋានកសិ-ឧស្សាហកម្ម​ និងជាប្រធានសមាសភាគផ្នែកកសិ-ឧស្សាហកម្ម​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​បណ្ឌិត សរ ចិត្រា អគ្គលេខាធិការ​ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង ACSEP​ ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គភាពគ្រប់គ្រងគម្រោង​ តំណាងក្រសួង​ ស្ថាប័ន​នៃគម្រោង​ ACSEP​ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តព្រះវិហារ​ ​ការិយាល័យ​កសិ-ឧស្សាហកម្ម​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ ធនាគារ​ស្ថាបនា​ សហគ្រាស​កសិកម្ម​ សហគមន៍កសិកម្ម​ កសិករចិញ្ចឹមពូជមាន់ស្រុក​ ក្រុមហ៊ុន​ អ្នកប្រមូលទិញ​ និងអង្គភាព​ពាក់ព័ន្ធ​ សរុបចំនួន ៥៨​រូប​ (ស្រ្តី​ ១៥រូប)​ ។ វេទិកានេះមានគោលបំណង​ ដើម្បីបង្កេីតទំនាក់ទំនង និងកសាងភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាបន្នរវាងសហគ្រាសកសិកម្ម សហគមន៍កសិកម្ម កសិករចិញ្វឹមពូជមាន់ស្រុក ក្រុមហ៊ុន​ និងអ្នកប្រមូលទិញនៅក្នុងខេត្តព្រះវិហារ និងណែនាំអំពីផលិតកម្មកសិកម្មតាមកិច្ចសន្យា លិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំ និងនីតិវិធី​ នៃការស្នេីសុំអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។