នៅថ្ងៃព្រហស្បតិ៍​ ៧​កេីត​ ខែកក្តិត​ ឆ្នាំរោង​ ឆស័ក ព.ស.២៥៦៨​ ត្រូវវនឹងថ្ងៃទី៧ ខែវិចិ្ឆកា​ ឆ្នាំ២០២៤​ នៅទីរួមខេត្តកំពង់ចាម នាយក​ដ្ឋាន​កសិ-ឧស្សាហកម្ម​ អង្គភាពអនុវត្តគម្រោង សមាសភាគផ្នែកកសិ-ឧស្សាហកម្ម​ នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានរៀបចំវេទិកា IBPs ស្តីពី​ "ការកសាងភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាបន្នរវាងសហគ្រាសកសិកម្ម​ សហគមន៍​កសិកម្ម​ និងកសិករ​ចិញ្ចឹមពូជ​មាន់ស្រុក" ក្រោមអធិបតីភាព​ លោក​​ ឆេង វិបុលរិទ្ធ អនុប្រធាន​នាយកដ្ឋាន​កិច្ចសហ​ប្រតិបត្តិ​ការអន្តរជាតិ​ និងជាប្រធានគ្រប់គ្រងគម្រោង​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការ​ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង ACSEP​ ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គភាពគ្រប់គ្រងគម្រោង​ តំណាងក្រសួង​ ស្ថាប័ន​នៃគម្រោង​ ACSEP​ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តកំពង់ចាម​ ​ការិយាល័យ​កសិ-ឧស្សាហកម្ម​ តំណាងសាជីវកម្ម​ធានាឥណទាន​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ ធនាគារ​ស្ថាបនា​ សហគ្រាស​កសិកម្ម​ សហគមន៍កសិកម្ម​ កសិករចិញ្ចឹមពូជមាន់ស្រុក​ ក្រុមហ៊ុន​ អ្នកប្រមូលទិញ​ និងអង្គភាព​ពាក់ព័ន្ធ​ សរុបចំនួន ៦៨​រូប​ (ស្រ្តី ១៤រូប)​។

វេទិកា​នេះមានគោលបំណង​ ដើម្បីបង្កេីតទំនាក់ទំនង និងកសាងភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាបន្នរវាងសហគ្រាសកសិកម្ម សហគមន៍កសិកម្ម កសិករចិញ្វឹមពូជមាន់ស្រុក​ ក្រុមហ៊ុន​ និងអ្នកប្រមូលទិញនៅក្នុងខេត្តកំពង់ចាម ព្រមទាំង​ណែនាំអំពីផលិតកម្មកសិកម្មតាមកិច្ចសន្យា លិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំ និងនីតិវិធី​ នៃការស្នេីសុំអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។