នៅថ្ងៃទី២៦ ដល់៣០ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោង (PMU) ផ្នែកគាំពារបរិស្ថាននិងសង្គម និងយេនឌ័រ ដោយមានការចូលរួមពីទីប្រឹក្សាគម្រោងផ្នែកគាំពារសុវត្ថិភាពសង្គម (PIC) និងមន្ត្រីបង្គោលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ផ្អែកតាមគោលការណ៍នៃកិច្ចការពារសង្គម បរិស្ថាន និងផែនការសកម្មភាពយេនឌ័ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គោលបំណងចម្បងនៃបេសកកម្មនេះគឺដើម្បី៖
• ពិគ្រោះយោបល់ និងសិក្សាស្វែងយល់ ពីផលប៉ះពាល់ដែលអាចកើតមានលើគ្រួសារអ្នកចិញ្ចឹមមាន់ស្រុក ពាក់ព័ន្ធនឹង ការដោះស្រាយផលប៉ះពាល់ដោយមិនស្ម័គ្រចិត្ត (IR) និង ជនជាតិដើមភាគតិច (IP)។
• ត្រួតពិនិត្យ និងវាយតម្លៃ លក្ខណៈសម្បត្តិគ្រួសារអ្នកចិញ្ចឹមមាន់ស្រុកចំនួន ២៣គ្រួសារ (ពីដំបូងមានតែ ២២កន្លែង) ដែលនឹងទទួលបានការគាំទ្រហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច ដូចជារោងចិញ្ចឹមមាន់។
• ប្រមូលទស្សនៈ និងសំណូមពរ ពីអ្នកចិញ្ចឹមមាន់ម្នាក់ៗ ដើម្បីបញ្ចូលទៅក្នុងដំណើរការសម្រេចចិត្តពាក់ព័ន្ធនឹងគម្រោង។
លទ្ធផលនៃបេសកកម្មចុះវាលរួមមាន៖
• ទីតាំងស្នើសុំសាងសង់រោងចិញ្ចឹមមាន់ មិនស្ថិតនៅក្នុងតំបន់ការពារ តំបន់ជម្រកសត្វព្រៃ តំបន់អភិរក្សធនធានធម្មជាតិ ឬតំបន់បេតិកភណ្ឌវប្បធម៌ ឡើយ។
• សមាជិកសហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក មិនមានវត្តមានជាជនជាតិដើមភាគតិច និង មិនមានផលប៉ះពាល់អវិជ្ជមាន លើសិទ្ធិ វប្បធម៌ ឬទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិភាគតិចឡើយ។
• ទីតាំងដីសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច គឺ ជាកម្មសិទ្ធិស្របច្បាប់ច្បាស់លាស់ របស់ម្ចាស់។
• ទីតាំងដីសម្រាប់សាងសង់ មានទំហំសមស្រប ទៅតាមមាត្រដ្ឋានសំណង់ដែលបានស្នើសុំ។