ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារនៃគម្រោង ACSEP ដែលដឹកនាំដោយលោក ឆេង វិបុលរិទ្ធ ប្រធានគ្រប់គ្រងគម្រោង ACSEP បានចុះទស្សនកិច្ចសិក្សា នៅសាកលវិទ្យាល័យ Kasetsart នៃទីក្រុងបាងកក ប្រទេសថៃ
លោកស្រីបណ្ឌិត Jutamat Klinsoda សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Kasetsart បានរៀបចំបទបង្ហាញស្តីពីប្រព័ន្ធគ្រប់គ្រងចំណីអាហារ នៅប្រទេសថៃ ដោយបទបង្ហាញនេះបានជម្រាបក្រុមការងារពីស្ថានភាព និងការអនុវត្តការគ្រប់គ្រងចំណីអាហារនៅប្រទេសថៃ
ក្រុមការងារក៏បានចូលរួមទស្សនកិច្ចសិក្សាុ៖
១. មជ្ឈមណ្ឌលផ្តល់សេវាលើការធានារ៉ាប់រងគុណភាពចំណីអាហារ
២. វិទ្យាស្ថានស្រាវជ្រាវចំណីអាហារ និងការអភិវឌ្ឍផលិតផល ដែលមជ្ឈមណ្ឌល និងវិទ្យាស្ថានទាំងនេះ មានទីតាំងស្ថិតនៅសាកលវិទ្យាល័យ Kasetsart។