នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោងបានបន្តរៀបចំកិច្ចប្រជុំ Kick-off ជាមួយក្រុមការងារបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលបំណងពិភាក្សាលើបច្ចេកទេស ដែលបានអនុវត្តន៍កន្លងមកនៅក្រោមអង្គភាពគ្រប់គ្រងគម្រោងសមាសភាពទី២ (Output2) ក្រោមអធិបតីភាពលោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំនេះមានការចូលរួម ពីគ្រប់ផ្នែកនៃអង្គភាពគ្រប់គ្រងគម្រោងសមាសភាពទី២ ជំនាញការជាតិ និងអន្តរជាតិផងដែរ។
នៅក្នុងកិច្ចប្រជុំបានបង្ហាញពីវឌ្ឍនភាពនៃសកម្មភាព ដែលបានអនុវត្តន៍កន្លងមកនៅក្នុងគម្រោង និងពិភាក្សាលើបញ្ហាប្រឈមដែលកើតមានឡើង និងដំណោះស្រាយផងដែរជាមួយផ្នែកនីមួយៗ ដូចជា ផ្នែកតាមដាន និងវាយតម្លៃគម្រោង (M&E) និងអង្គភាពអនុវត្តគម្រោងថ្នាក់កណ្តាល (PIU) រួមមាន សមាភាពផ្នែកដំណាំ សមាសភាគផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ សមាសភាពផ្នែកកសិ-ឧស្សាហកម្ម និងសមាសភាគផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជដំណាំ។