ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំ Kick-off របស់ក្រុមបេសកកម្មរធនាគាអភិវឌ្ឍអាស៊ី (ADB) ក្រោមអធិបតីភាព លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ក្រុមការងារបេសកកម្មធនាគារអភិវឌ្ឍអាស៊ី (ADB) អង្គភាពគ្រប់គ្រងគម្រោង(MAFF-PMU) អង្គភាពអនុវត្តគម្រោង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(MEF-TR-PIU1) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF-PIU2)និងក្រសួងអភិវឌ្ឍន៍ជនបទ(MRD-PIU3) ធនាគារដៃគូទាំងពីរ( ARDB & SPNB) និង អង្គភាពអនុវត្តគម្រោងពាក់ព័ន្ធ។
កិច្ចប្រជុំ Kick-off របស់ក្រុមបេសកកម្មរធនាគាអភិវឌ្ឍអាស៊ី (ADB)
2024-02-21