នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៤ ក្រុមការងារគ្រប់គ្រងគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំ Kick-off Meeting of ADB’s Review Mission ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី សមាជិកគ្រប់ផ្នែកនៃអង្គភាពគ្រប់គ្រងគម្រោង សមាជិកនៃសមាសភាពនិងផ្នែកអនុវត្តគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជនបទ ទីប្រឹក្សាជាតិ អន្តរជាតិ និង ក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី។