ពិនិត្យវាយតម្លៃ និងប្រគល់ទទួលផ្ទះសំណាញ់(Net house) ដែលក្រុមហ៊ុន Khmer Modern Farming បានចុះកិច្ចសន្យាសាងសង់
2023-06-07
ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ លោកប្រធានគម្រោងបានដឹកនាំក្រុមការងារ នៃអង្គភាពគ្រប់គ្រងគម្រោងដើម្បីចុះពិនិត្យវាយតម្លៃ និងប្រគល់ទទួលផ្ទះសំណាញ់(Net house) ដែលក្រុមហ៊ុន Khmer Modern Farming បានចុះកិច្ចសន្យាសាងសង់ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ជូនវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម នៅស្ថានីយ៍កោះកេរ៍្តក្នុងខេត្តព្រះវិហារ។
ក្រោយពីត្រួតពិនិត្យរបស់ក្រុមការងារ ជាលទ្ធផលផ្ទះសំណាញ់ចំនួន ០២ដែលមានទំហំ១០មx២៤ម បានសាងសង់រួចរាល់ត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេសដែលចែងក្នុងកិច្ចសន្យា និងត្រូវបានប្រគល់ទទួលរវាងក្រុមហ៊ុននិងវិទ្យាស្ថាន។ ផ្ទះសំណាញ់ត្រូវបានសាងសង់ក្នុងគោលបំណងដើម្បីបំរើដល់ការងារពិសោធន៍ស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជដំណាំសំខាន់ៗដូចជាដំឡូងមី ស្វាយ ស្វាយចន្ទី និងពូជបន្លែមួយចំនួន។