ថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២៤ អង្គភាពអនុវត្តគម្រោង ACSEP សមាសភាគទី១ ដែលកំពុងអនុវត្តដោយ និយ័តករបរធនបាលកិច្ច ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីរបៀបរៀបចំនិងសរសេររបាយការណ៍ហិរញ្ញវត្ថ សម្រាប់ស្ថាប័នហិរញ្ញវត្ថុទាំងពីរ (PFIs Financial Report Writing)។

វគ្គបណ្តុះបណ្តាលទទួលបានការចូលរួមដឹកនាំ និងមានមតិបើកដោយ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច និងជាប្រធានគម្រោង ACSEP សមាសភាគទី១ និងមានការចូលរួមដោយថ្នាក់ដឹកនាំ និងមន្រ្តីនៃផ្នែកទាំងអស់របស់ PIU1 មន្រ្តីបង្គោលមកពីធនាគារស្ថាបនា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

វគ្គបណ្តុះបណ្តាលផ្តោតលើការរៀបចំរបាយការណ៍តាមទម្រង់ដែលដាក់ឲ្យអនុវត្ត និងធ្វើការបង្ហាត់បង្ហាញដោយ លោក សួន សុភាព អ្នកជំនាញការទទួលបន្ទុកផ្នែកគ្រប់គ្រងហានិភ័យឥណទាន។

=====================

Monday February 5, 2024 Project Implementation Unit of ACSEP Output 1 been conducted of training on PFIs Financial Report Writing with chaired by H.E.SOK Dara project manager. The training participated by all unit of TR-PIU1 management and staffs, ARDB and SPNB key persons. Total participants are 27 persons (9 Women). The training is focusing on 7 report format which applied by PFIs and facilitated by Credit Risk Management Specialist Mr.SOUN Sophea.

The training been gone smooth with many questioned from PFIs and done on 12:00 pm at the same date.