រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារវាយតម្លៃ ពាក់កណ្តាលគម្រោង របស់ធនាគារអភិវឌ្ឍន៍ អាស៊ី សម្របសម្រួល ដោយក្រុមការងារគ្រប់គ្រងគម្រោង ACSEP បានចុះទៅពិនិត្យការសាងសង់ផ្លូវចំនួន ០១ខែ្ស របស់ភ្នាក់ងារអនុវត្តគម្រោង (PIU3) នៃក្រសួងអភិវឌ្ឍន៍ជនបទ (MRD) ដែលមានប្រវែង១២,៥ គីឡូម៉ែត ចាប់ផ្តើមពីភូមិ បង្ហោះខ្លែង ដល់ភូមិ ស្រែវែង មានទីតាំងស្ថិតនៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយសិក្សាលើ៖
១.ស្តង់ដារបច្ចេកទេសការពារទឹកជំនន់
២.សុវត្ថិភាពផ្លូវថ្នល់ ផលប៉ះពាល់សង្គម បរិស្ថាន និង ជនជាតិដើមភាគតិច
៣.ការរៀបចំ និង ចាត់ចែង នៃកន្លែងជីករណ្តៅដី ការដ្ឌានសាងសាង និង ៤.សំភារះថ្នាំពេទ្យ First Aid kit ការពារពេលមានគ្រោះថ្នាក់ការងារ ព្រមទាំងផលប្រយោជន៍ប្រើប្រាស់ផ្លូវ ដឹកកសិផល ឆ្ពោះទៅកាន់ទីផ្សារ មានភាពងាយស្រួល និង ឆាប់រហ័ស។