នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២៤ ក្រុមការងារបានចុះពិនិត្យមើលការសាងសង់ផ្លូវចំនួន ០២ខែ្ស របស់ភ្នាក់ងារអនុវត្តគម្រោង (PIU3) នៃក្រសួងអភិវឌ្ឍន៍ជនបទ (MRD)។ ខ្សែទី១ ស្ថិតក្នុងខេត្តឧត្តរមានជ័យចាប់ផ្តើមពីភូមិបន្ទាយថ្មី ដល់ភូមិអាតោ ឃុំចុងកាល់ ស្រុកចុងកាល់ មានប្រវែង ២៧,៧ គីឡូម៉ែត ដោយឆ្លងកាត់សរុបចំនួន ០៦ភូមិ។ ការសាងសង់អនុវត្តបាន ៩៩,៩៦ភាគរយ ដោយចាប់ផ្តើមពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ ខ្សែទី២ ស្ថិតក្នុងខេត្តសៀមរាប ចាប់ផ្តើមពីភូមិគោកគ្លៀង ដល់ភូមិគល់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ មានប្រវែង ១៦.២០ គីឡូម៉ែត ដោយឆ្លងកាត់សរុបចំនួន ០៦ភូមិ។ ការសាងសង់អនុវត្តបាន ៩៨,៩០ភាគរយ ដោយចាប់ផ្តើមពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។
ក្រុមការងារបានចុះពិនិត្យមើលការសាងសង់ផ្លូវចំនួន ០២ខែ្ស របស់ភ្នាក់ងារអនុវត្តគម្រោង (PIU3) នៃក្រសួងអភិវឌ្ឍន៍ជនបទ (MRD)
2024-09-16