លោកបណ្ឌិត សរ ចិត្រា នាយកគម្រោង បានដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធ Zoom ស្តីពីការរៀបចំផែនការសកម្មភាព និងថវិការឆ្នាំ២០២២
2021-08-31
នាព្រឹកថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានរៀបចំកិច្ចប្រជុំស្តីពីការរៀបចំផែនការសកម្មភាព និងថវិការឆ្នាំ២០២២ ។ កិច្ចប្រជុំនេះបានដំណើរការតាមរយៈប្រព័ន្ធ Zoom ដែលដឹកនាំដោយលោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង ដោយមានការចូលរួមពីតំណាងអង្គភាពពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបចំនួន ៤០នាក់។