នៅព្រឹកថ្ងៃសុក្រ ១កើត ខែមគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ អង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលស្តីពី ការចុះបេសកកម្មត្រួតពិនិត្យការអនុវត្តគម្រោង របស់ធនាគារអភិវឌ្ឍន៍អាស៊ី (Wrap-up Meeting) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង ACSEP និងលោក ឡុង ពិសិដ្ឋ មន្រ្តីជាន់ខ្ពស់គ្រប់គ្រងគម្រោងជាតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅទីស្ដីការក្រសួង អគារតេជោសន្តិភាព ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមដោយផ្ទាល់ពីលោក លោកស្រី អ្នកនាង កញ្ញា តំណាងភ្នាក់ងារអនុវត្តគម្រោងនៃ សមាសភាគទាំង៣ (និយតករបធនបាលកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអភិវឌ្ឍន៍ជនបទ) តំណាងធនាគារដៃគូទាំង២ (ធនាគារស្ថាបនា និងធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ) តំណាងក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ក្រុមទីប្រឹក្សាអនុវត្តគម្រោង និងក្រុមទីប្រឹក្សាខ្សែច្រវាក់តម្លៃកសិកម្ម។ កិច្ចប្រជុំនេះក៏មានការចូលរួមតាមរយៈប្រព័ន្ធអនឡាញ (Zoom meeting) ពីតំណាងអង្គភាពអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។
កិច្ចប្រជុំបូកសរុបលទ្ធផលស្តីពី ការចុះបេសកកម្មត្រួតពិនិត្យការអនុវត្តគម្រោង របស់ធនាគារអភិវឌ្ឍន៍អាស៊ី (Wrap-up Meeting)
2025-11-21