កាលពីថ្ងៃទី ១៥ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារផ្នែកគាំពារបរិស្ថាន និងសង្គម និងយេនឌ័រ នៃអង្គភាពគ្រប់គ្រងគម្រោង (PMU) និងទីប្រឹក្សាផ្នែកយេនឌ័រ បានចូលរួមជាមួយអង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងសុវត្ថិភាពកសិកម្ម (ACSEP-PIU3) នៃក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំ កម្មវិធីអប់រំផ្សព្វផ្សាយស្តីពី ការលើកកម្ពស់ស្រ្តីអោយចូលរួមក្នុងការងារសាងសង់ផ្លូវជនបទជូនដល់ប្រជាពលរដ្ឋ សម្រាប់ខ្សែផ្លូវបន្ថែមថ្មីចំនួន ៣ ខ្សែ មានប្រវែងសរុប ២៥.២៤ គម ស្ថិតក្នុងខេត្តគោលដៅគម្រោងគឺ ខេត្តកំពង់ធំ និងខេត្តព្រះវិហារ។
កម្មវិធីអប់រំផ្សាយមានគោលបំណង ធ្វើការជម្រុញ លើកទឹកចិត្តប្រជាពលរដ្ឋជាពិសេសស្ត្រីដែលនៅតាមខ្សែផ្លូវរបស់គម្រោងចុះឈ្មោះធ្វើជាកម្មករសាងសង់ផ្លូវជាមួយអ្នកម៉ៅការ តាមរយៈអាជ្ញាធរមូលដ្ឋាន ដើម្បីបានថវិកាបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារ កាត់បន្ថយអំពើហឹង្សា និងការចំណាកស្រុកដែលគ្មានប្រភពច្បាស់លាស់។
សកម្មភាពអប់រំផ្សព្វផ្សាយខាងលើនេះអនុវត្តស្របតាមប្រធានបទរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (Ready For Roads) ស្ត្រីអាចចូលរួមធ្វើផ្លូវបាន។ ជាលទ្ធផល កម្មវិធីផ្សព្វផ្សាយបានប្រព្រឹ្តតទៅយ៉ាងរលូន ដោយ មានប្រជាពលរដ្ឋចូលរួមតាមបណ្តោយខ្សែផ្លូវនីមួយៗ សរុបចំនួន ១២៥៧នាក់ (ស្រី ៧៧១នាក់) មានលម្អិតដូចខាងក្រោម៖
ក.ខេត្តព្រះវិហារ-កំពង់ធំ
ខ្សែផ្លូវពី តាសែង - សាគ្រាម (PVH-KPT01) ប្រវែង ១៧គម ឆ្លងកាត់ភូមិចំនួន៣ ឃុំចំនួន២ ស្រុកចំនួន២ និងខេត្តចំនួន២ រួមមាន គឺ
១. ភូមិពាមអាទិត្យ មានអ្នកចូលរួម ១៧៥ នាក់ ស្រី ១២៥ នាក់
២. ភូមិអូរអង្គរ មានអ្នកចូលរួមចំនួន ២០០ នាក់ ស្រី ៨១ នាក់
ភូមិទំាង២នេះ ស្ថិតក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។
៣. ភូមិស្វាយ មានអ្នកចូលរួមសរុបចំនួន ១៧៥នាក់ ស្រី១២០ នាក់ ស្ថិតក្នុងឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ខ.ខេត្តកំពង់ធំ
១. ខ្សែផ្លូវចំណារ- ព្រៃគុហ៍ ប្រវែង ៣.៤៣ គម ឆ្លងកាត់ភូមិចំនួន២ ឃុំចំនួន២ ស្រុកចំនួន២ រួមមាន
- ភូមិចំណារ មានអ្នកចូលរួមសរុបចំនួន២០០ នាក់ ស្រី១២៨ នាក់ ស្ថិតក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ។
- ភូមិអូរគ្រូកែ មានអ្នកចូលរួមសរុបចំនួន១០៨ នាក់ ស្រី ៨០ ស្ថិតក្នុងឃុំសំបូរណ៌ ស្រុកប្រាសាទសំបូរ
២.ខ្សែផ្លូវ វាលល្ពាក់ (NR62)-ខ្មាក់ ប្រវែង ៤.៨១ គម ឆ្លងកាត់ភូមិចំនួន២ និងឃុំចំនួន១ រួមមាន
- ភូមិខ្មាក់ មានអ្នកចូលរួមសរុបចំនួន ១៧៥នាក់ ស្រី ៨០នាក់ ស្ថិតក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ។
- ភូមិវាលល្ពាក់ មានអ្នកចូលរួមសរុបចំនួន២២៤ នាក់ ស្រី ១៥៧ នាក់ស្ថិតក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ។