នៅថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារផ្នែកសហគមន៍កសិកម្ម នៃសមាសភាគផ្នែកដំណាំ បានសហការជាមួយក្រុមការងារអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមទីតាំងសហគមន៍កសិកម្ម ក្នុងគោលបំណងធ្វើការសម្ភាសន៍ ជួបប្រជុំ អង្កេតទីតាំងចម្ការ និងកំណត់ទីតាំងភូមិសាស្រ្តសហគមន៍កសិកម្មគោលដៅ ដើម្បីកំណត់ និងជ្រើសរើសសហគមន៍កសិកម្មដែលមានសក្តានុពលចូលរួមជាអ្នកទទួលផលពីគម្រោង រួមមាន៖ សហគមន៍កសិកម្មទួលសាមគ្គីអមតៈ សហគមន៍កសិកម្មចំរើនផលតាំងស៊ូ សហគមន៍កសិកម្មស្ទឹងកាច់សាមគ្គី សហគមន៍កសិកម្មពោតក្រហមទឹកផុសសាមគ្គី និងសហគមន៍កសិកម្មផលិតផលមៀនអូរតាវ៉ៅសែនជ័យ។
2026-02-13