កាលពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជដំណាំ នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដឹកនាំដោយលោកស្រី សាខន សុផានី នាយិការងនៃវិទ្យាស្ថាន និងជាប្រធានសមាសភាគផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជដំណាំ និងក្រុមការងារ
-បានសហការជាមួយប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយ ដើម្បីថតវីឌីអូឯកសារខ្សែច្រវាក់ផលិតកម្មកសិកម្មលើផលិតកម្មដំណាំបន្លែនៅស្ថានីយស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកោះកេរ្ដិ៍ ខេត្តព្រះវិហារ
- បានចុះពិនិត្យ និងជ្រើសរើសទីតាំងនៅក្នុងខេត្ត ព្រះវិហារ សម្រាប់ដាំពិសោធន៍លើដំណាំម្ទេសបានចំនួន ២ទីតាំង និងសម្រាប់ដាំបង្ហាញពូជប៉េងប៉ោះឆឺរីបានចំនួន ៤ទីតាំង
- បានចុះពិនិត្យ និងជ្រើសរើសទីតាំងនៅក្នុងខេត្តសៀមរាប សម្រាប់ដាំពិសោធន៍លើដំណាំម្ទេសបានចំនួន ១ទីតាំង និងសម្រាប់ដាំបង្ហាញពូជប៉េងប៉ោះឆឺរីបានចំនួន ៤ទីតាំង
- នឹងបានប្រគល់សម្ភារៈសម្រាប់ធ្វើពិសោធន៍គ្រប់កសិករដែលទទួលធ្វើពិសោធន៍លើដំណាំម្ទេស និងដាំបង្ហាញពូជប៉េងប៉ោះឆឺរីផងដែរ។