នៅថ្ងៃអង្គារ ១រោច ដល់ថ្ងៃព្រហស្បត្តិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នាយកដ្ឋានកសិ-ឧស្សាហកម្ម ដែលជាអង្គភាពអនុវត្តគម្រោងនៃសមាសភាគផ្នែក កសិ-ឧស្សាហកម្ម នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចុះបង្ហាត់បង្រៀនដល់សហគ្រាស កែច្នៃគ្រាប់ស្វាយចន្ទីភូមិចន្ទី ដើម្បីទទួលបានវិញ្ញាបនបត្រសុវត្ថិភាពចំណីអាហារ (GHP/HACCP) ដោយមានការអញ្ជើញចូលរួមពីមន្រ្តីគម្រោង ACSEP អង្គភាពអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ព្រមទាំងទីប្រឹក្សាគម្រោង (AVCC) សរុបចំនួន ២៤រូប (ស្រ្តី ១៣រូប)។
ដំណើរការនៃការចុះបង្ហាត់បង្រៀនដល់សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីភូមិចន្ទី នេះផ្តោតលើ៖
១. ការណែនាំអំពីសុវត្ថិភាពចំណីអាហារ និងការអនុវត្តអនាម័យល្អដល់បុគ្គលិក
២. ការបង្កើតក្រុមគ្រប់គ្រងសុវត្ថិភាពចំណីអាហារ និងអនាម័យ
៣. ការកំណត់វិសាលភាពនៃផលិតផលកែច្នៃ និងលំហូរនៃដំណើរការកែច្នៃ
៤. នីតិវិធីនៃគោលការណ៍អនុវត្ត និង
៥. ការត្រួតពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធដែលត្រូវកែសម្រួល រួមទាំងការគ្រប់គ្រងសុវត្ថិភាពផលិតផលចំណីអាហារ តាមរយៈការកំណត់អត្រាសំណើមគ្រាប់ស្វាយចន្ទី។