នៅថ្ងៃអង្គារ ១១រោច ដល់ថ្ងៃព្រហស្បត្តិ៍ ១៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នាយកដ្ឋានកសិ-ឧស្សាហកម្ម ដែលជាអង្គភាពអនុវត្តគម្រោងនៃសមាសភាគផ្នែកកសិ-ឧស្សាហកម្មនៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចុះបង្ហាត់បង្រៀនដល់ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីឡឹង ម៉ានុត ដើម្បីទទួលបានវិញ្ញាបនបត្រសុវត្ថិភាពចំណីអាហារ (GHP/HACCP) ដោយមានការអញ្ជើញចូលរួមពីមន្រ្តីគម្រោង ACSEP នៃសមាភាគកសិ-ឧស្សាហកម្ម អង្គភាពអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ព្រមទាំងទីប្រឹក្សាគម្រោង (AVCC) សរុបចំនួន ២៤រូប (ស្រ្តី ១៤រូប)។
ដំណើរការនៃការចុះបង្ហាត់បង្រៀនដល់ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីឡឹង ម៉ានុត នេះផ្តោតលើ (១) ការរៀបចំឯកសារចាំបាច់មួយចំនួនរួមមាន (២) ការបង្កើតក្រុមគ្រប់គ្រងសុវត្ថិភាពចំណីអាហារនិងអនាម័យ (៣) ការកំណត់វិសាលភាពនៃផលិតផលកែច្នៃ លំហូរនៃដំណើរការកែច្នៃ (៤) នីតិវិធីនៃគោលការណ៍អនុវត្ត និង (៥) ការត្រួតពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធដែលត្រូវកែសម្រួល រួមទាំងឧបករណ៍សម្ភារៈចាំបាច់មួយចំនួនសម្រាប់គ្រប់គ្រងសុវត្ថិភាពផលិតផលចំណីអាហារ។