នៅថ្ងៃអង្គារ ៨កេីត ដល់ថ្ងៃព្រហស្បត្តិ៍ ១០កេីត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នាយកដ្ឋានកសិ-ឧស្សាហកម្ម ដែលជាអង្គភាពអនុវត្តគម្រោងនៃសមាសភាគផ្នែកកសិ-ឧស្សាហកម្ម នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានបន្តចុះបង្ហាត់បង្រៀនដល់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ដើម្បីរៀបចំស្នេីសុំវិញ្ញាបនបត្រសុវត្ថិភាពចំណីអាហារ GHP ឬ HACCP ដោយមានការអញ្ជើញចូលរួមពីមន្រ្តីគម្រោងផ្នែកកសិ-ឧស្សាហកម្ម មន្រ្តីអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ព្រមទាំងទីប្រឹក្សា ជំនាញសុវត្ថិភាពចំណីអាហារ សរុបចំនួន ២៤រូប (ស្រ្តី ១៣រូប)។  
ដំណើរការនៃការចុះបង្ហាត់បង្រៀនដល់សិប្បកម្មនេះផ្តោតលើ៖ 
១. រំលឹក​អំពីសុវត្ថិភាពចំណីអាហារ និងការអនុវត្តអនាម័យល្អដល់បុគ្គលិក 
២. បង្កើតឯកសារចាំបាច់ (Record Form) សម្រាប់បំពេញក្នុងដំណើរការកែច្នៃ 
៣. ណែនាំអំពីការបំពេញឯកសារនីមួយៗ និង
៤. បង្ហាញអំពីនីតិវិធីនៃគោលការណ៍អនុវត្ត (SOPs) សំខាន់ៗ​ ។