នៅថ្ងៃអង្គារ ១៤រោច ខែផល្គុន ដល់ថ្ងៃព្រហស្បត្តិ៍ ១កេីត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នាយកដ្ឋានកសិ-ឧស្សាហកម្ម ដែលជាអង្គភាពអនុវត្តគម្រោងនៃសមាសភាគផ្នែកកសិ-ឧស្សាហកម្ម នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានបន្តចុះបង្ហាត់បង្រៀនដល់ក្រុមផលិតគ្រឿងទេសសំងួតត្រពាំងទឹមនៃកសិករបន្លែសុវត្ថិភាពសៀមរាប ដើម្បីរៀបចំស្នេីសុំវិញ្ញាបនបត្រសុវត្ថិភាពចំណីអាហារ GHP ដោយមានការអញ្ជើញចូលរួមពីមន្រ្តីគម្រោងផ្នែកកសិ-ឧស្សាហកម្ម មន្រ្តីអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ព្រមទាំងទីប្រឹក្សា AVCC ជំនាញសុវត្ថិភាពចំណីអាហារ សរុបចំនួន ២៤រូប (ស្រ្តី ១៧រូប)។  
សកម្មភាពនៃការចុះបង្ហាត់បង្រៀនផ្តោតលើ៖
១. រៀបចំបញ្ជីឈ្មោះអ្នកផ្គត់ផ្គង់រមៀតស្រស់
២. គូសលំហូរនៃខ្សែច្រវ៉ាក់កែច្នៃម្សៅរមៀត
៣. ការត្រួតពិនិត្យគុណភាពម្សៅរមៀត
៤. ចុះត្រួតពិនិត្យលេីការកែសម្រួលលំហូរប្លង់ និងហេដ្ឋារចនាសម្ព័ន្ធនៃដំណើរការកែច្នៃ​ ស្របតាមការអនុវត្តអនាម័យល្អ (GHP)
៥. បង្កើតក្រុមសុវត្ថិភាពចំណីអាហារ GHP
៦. រៀបចំនីតិវីធីលើការប្រើប្រាស់ឧបករណ៍
៧. កំណត់នីតិវិធី និងកម្មវិធីសម្អាតឧបករណ៍​ សំភារៈ​ និងម៉ាស៊ីនកែច្នៃ