នៅថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដឹកនាំដោយលោក ពេជ្រ ប៉េដា ប្រធានសមាសភាគផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ និងក្រុមការងារនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានចុះដល់ទីតាំងផ្គត់ផ្គង់ពូជមាន់ស្រុក នៃសហគមន៍សណ្តាន់សាមគ្គីចំណារក្រោម ដែលមានទីតាំងស្ថិតនៅ ភូមិសណ្តាន់ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
ជាលទ្ធផល លោក ពេជ្រ ប៉េដា និង លោក ញឹប សារុន ប្រធានសហគមន៍សណ្តាន់សាមគ្គីចំណារក្រោមបានចុះហត្ថលេខាជាមួយគ្នាលើកិច្ចសន្យាផ្គង់ផ្គង់ពូជមាន់ស្រុកដោយក្តីរីករាយ ទន្ទឹមនឹងនោះ លោកប្រធានសមាសភាគបានផ្តល់ប្រាក់កក់មាន់ពូជ ទៅភាគីអ្នកផ្គត់ផ្គង់ពូជមាន់ស្រុក នៅក្រោយពេលភាគីទាំងពីរ ចុះហត្ថលេខាលើកិច្ចសន្យានេះ។