ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដឹកនាំដោយលោក ពេជ្រ ប៉េដា ប្រធានសមាសភាគផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ និងក្រុមការងារនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ រួមសហការជាមួយ មន្ត្រីគម្រោងថ្នាក់ខេត្ត។ ក្រុមការងារបានចុះដល់ទីតាំងកន្លែងបង្កាត់ភ្ញាស់កូនមាន់ក្នុងស្រុក ដែលសហការលើការសិក្សាស្រាវជ្រាវបង្កាត់ភ្ញាស់ពូជមាន់ក្នុងស្រុក និងបានត្រួតពិនិត្យ វាយតម្លៃ លើការបំពាក់សម្ភារៈប្រព័ន្ធសូឡា ចំនួន ០១ កន្លែង ក្នុងខេត្តឧត្តរមានជ័យ និង ០១ កន្លែងទៀត ក្នុងខេត្តសៀមរាប។ ជាលទ្ធផល ទាំងនៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ប្រព័ន្ធសូឡាត្រូវបានទិញដាក់ និង បំពាក់រួចស្រេចជាស្ថាពរ។
ការត្រួតពិនិត្យ និងវាយតម្លៃការបំពាក់ប្រព័ន្ធសូឡា ដល់ទ្រុងបង្កាត់ភ្ញាស់កូនមាន់ស្រុក ក្រោមគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)
2026-05-30