ថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក សករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ក្រុមការងារគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដឹកនាំ និងសម្របសម្រួលដោយមន្ត្រីនាយកដ្ឋានកសិឧស្សាហកម្ម រួមដំណើរដោយ មន្ត្រីមកពីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងទីប្រឹក្សាឯកទេសគម្រោង AVCC/ACSEP បានជួបនិងពិភាក្សាជាមួយគណៈកម្មាធិការគ្រប់គ្រងសហគមន៍កសិកម្មគោកមនមានជ័យ ស្ថិតក្នុងភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ សមាសភាពចូលរួមមាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ក្រុមការងារទីព្រឹក្សាបចេ្ចកទេល AVCC/ACSEP នាយកដ្ឋានកសិឧស្សាហកម្មពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ គណៈកម្មាធិការគ្រប់គ្រងសហគមន៍ និងមន្ត្រីកសិកម្មឃុំ សរុបចំនួន ១៣នាក់ ( ស្ត្រី ២នាក់) ។ គោលបំណង
១- ផែនការអាជីវកម្មៈ
- តើផែនការទីផ្សារ មានន័យដូចម្តេច? ហើយគួររៀបចំបែបណា?
- តើហេតុអ្វីចបាច់រៀបចំផែនការផលិតកម្ម?
- តើផែនការធនធានមនុស្ស ផ្តល់អត្ថប្រយោជន៍ដល់គណៈកម្មាធិការគ្រប់គ្រងសហគមន៍កសិកម្ម បែបណាដែរ?
- ហេតុផលដែលត្រូវ រៀបចំផែនការហិរញ្ញវត្ថុ
- តើផែនការសកម្មភាព អាចជួយសម្រេចដល់គោលដៅរបស់សហគមន៍កសិកម្មកម្រិតណា?
- ហេតុអីតម្រូវឱ្យគិតនិងវិភាគលើការគ្រប់គ្រងហានិភ័យ។
២- អត្ថប្រយោជន៍នៃផលិតកម្មកសិកម្មតាមកិច្ចសន្យា
- បង្កើតបានលិខិតសម្តែងពីបំណងក្នុងភាពជាដៃគូ IBP
- ឈានដល់ចុះកិច្ចសន្យាផលិតកម្មកសិកម្មតាមកិច្ចសន្យា Contract