កាលពីថ្ងៃអង្គារ-ព្រហស្បត្តិ៍ ១៥កើត-២រោច ខែអស្សុជ និង១៤រោច ខែអស្សុជ ដល់ ២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៧-៩ និងថ្ងៃទី២១-២៣ ខែតុលា ឆ្នាំ២០២៥ ថ្ងៃអង្គារ ១៥ រោចខែអស្សុជ ដល់ថ្ងៃពុធ ១កេីត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឆ្នាំ២០២៥ នាយកដ្នានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានបើកវគ្គ “ បង្ហាត់ និងបង្វឹកស្តីពីប្រព័ន្ធធានា ដោយមានការចូលរួមពី (PGS) ដល់សមាជិកសហគមន៍កសិកម្ម និងកសិករ“ ចំនួន ៦វគ្គ ក្នុងខេត្តគោលដៅទាំង៦ នៅខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ សៀមរាប ព្រះវិហារ និងឧត្តរមានជ័យ ក្រោមការគាំទ្រពីគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)។ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមសរុបចំនួន ២៤០ នាក់ (ស្រ្តី ១៧១នាក់) មកពីសហគមន៍កសិកម្មចំនួន ៦ ក្នុងខេត្តគោលដៅទាំង ៦។ គោលបំណងវគ្គបណ្ដុះបណ្ដាលនេះ គឺបង្កើនចំណេះដឹង និង ពង្រឹងសមត្ថភាព ក៏ដូចជាការផ្សព្វផ្សាយដល់សមាជិកសហគមន៍កសិកម្ម និងកសិករស្តីពីគោលគារណ៍នៃប្រព័ន្ធធានាដោយមានការចូលរួម (PGS) ។
ការរៀបចំបើកវគ្គ “ បង្ហាត់ និងបង្វឹកស្តីពីប្រព័ន្ធធានា ដោយមានការចូលរួម (PGS) ដល់សមាជិកសហគមន៍កសិកម្ម និងកសិករ“
2025-10-27