ថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយកសិកម្ម បានចុះចងក្រងវីឌីអូឯកសារ សកម្មភាពទិវាចម្ការបង្ហាញពូជប៉េងប៉ោះឆឺរី CT25 ដែលរៀបចំដោយផ្នែកស្រាវជ្រាវនិងអភិវឌ្ឍពូជដំណាំ នៃវិទ្យាស្ថាន CARDI នៅភូមិដំណាក់ល្អិត ឃុំរការគយ ស្រុកកងមាស ខេត្តកំពង់ចាម និងសកម្មភាពកសិករដំណាំស្វាយចន្ទី (សកម្មភាពបាញ់ថ្នាំបំប៉នផ្កាស្វាយជំនួយក្តិប) របស់សមាជិកសហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ ដែលទទួលបានឥណទានពីធនាគារ ARDB តាមរយៈគម្រោង ACSEP ស្ថិតនៅភូមិស្រប ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ក្នុងនោះក្រុមការងារបានផ្តិតយករូបភាពសន្លឹក និងវីឌីអូ សម្រាប់រក្សារទុកដើម្បីកាត់ត និងចងក្រងជាវីឌីអូឯកសារ ដោយបានជួបសម្ភាសន៍ លោក ចន ចាន់ថា តំណាងផ្នែកស្រាវជ្រាវ និងអភិវឌ្ឍពូជដំណាំ លោកស្រី ថៃ សំអុល កសិករធ្វើបង្ហាញញ និងលោក ហ៊ី វ៉ិន កសិករដាំស្វាយចន្ទី។
ចងក្រងវីឌីអូឯកសារ សកម្មភាពទិវាចម្ការបង្ហាញពូជប៉េងប៉ោះឆឺរី CT25 ដែលរៀបចំដោយផ្នែកស្រាវជ្រាវនិងអភិវឌ្ឍពូជដំណាំ នៃវិទ្យាស្ថាន CARDI
2026-02-21