ថ្ងៃទី២៥-២៩ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយកសិកម្ម នៃគម្រោង ACSEP បានចុះចងក្រងវីឌីអូឯកសារ សកម្មភាពវគ្គបណ្តុះបណ្តាលបច្ចេកដល់សមាជិកសហគមន៍កសិកម្មស្តីពីបច្ចេកទេសថែទាំដំណាំស្វាយចន្ទី និងបច្ចេកទេសថែទាំដំណាំស្វាយកែវរមៀតខុសរដូវ នៅខេត្តឧត្តរមានជ័យ ដែលមានការសម្របសម្រួលដោយទីប្រឹក្សាផ្នែកដំណាំរបស់ AVCC ។ កម្មវិធីវគ្គបណ្តុះបណ្តាលត្រូវបានរៀបចំដោយនាយកដ្ឋានដំណាំឧស្សាហកម្ម នាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ សហការជាមួយក្រុមការងារគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ។ ជាលទ្ធផលក្រុមការងារបានផ្តិតយករូបភាពវីឌីអូ រូបសន្លឹក និងសម្លេង ពីសកម្មភាពបណ្តុះបណ្តាលទាំង ទ្រឹស្តី និងការអនុវត្តជាក់ស្តែង ព្រមទាំងធ្វើបទសម្ភាសន៍ លោកប្រធានផ្នែកសាកវប្បកម្មនៃគម្រោង ACSEP មន្រ្តីគម្រោងប្រចាំនៅមន្ទីរ គ្រូបង្គោល  និងកសិករធ្វើបង្ហាញ។