ថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយកសិកម្ម បានចុះចងក្រងវីឌីអូឯកសារសកម្មភាពប្រមូលផលដំណាំស្វាយចន្ទីរបស់កសិករ ហ៊ី វីន សមាជិកសហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ ដែលទទួលបានឥណទានពីធនាគារ ARDB តាមរយៈគម្រោង ACSEP ស្ថិតនៅភូមិស្រប ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងការសាងសង់ផ្ទះសំណាញ់ដែលគាំទ្រដោយគម្រោង ACSEP ដល់សហគមន៍កសិម្មឃុំខ្នាតសាមគ្គីរុងរឿង សហគន៍កសិកម្មសម្ព័ន្ធកសិករខ្មែរអង្គរ សហគមន៍កសិកម្មសំរោងមានជ័យ និងកសិករដាំដំណាំប៉េងប៉ោះឆឺរីក្នុងផ្ទះសំណាញ់ (ពូជ CT25 ដែលទទួលបានពី CARDI) ស្ថិតក្នុងខេត្តសៀមរាប។ ក្នុងនោះក្រុមការងារបានជួបសម្ភាសន៍ តំណាងសហគមន៍កសិកម្ម និងកសិករដែលទទួលបានការគាំទ្រផ្ទះសណាញ់ពីគម្រោង ដោយបានផ្តិតយករូបភាពសន្លឹក និងវីឌីអូ សម្រាប់រក្សារទុកដើម្បីកាត់ត និងចងក្រងជាវីឌីអូឯកសារ ។
ចងក្រងវីឌីអូឯកសារសកម្មភាពប្រមូលផលដំណាំស្វាយចន្ទីរបស់កសិករ ហ៊ី វីន សមាជិកសហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ ដែលទទួលបានឥណទានពីធនាគារ ARDB
2026-05-10