ថ្ងៃទី២៣-២៧ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយកសិកម្ម បានចុះចងក្រងវីឌីអូឯកសារសកម្មភាពប្រមូលផលដំណាំស្វាយចន្ទីរបស់កសិករ ហ៊ី វីន សមាជិកសហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ ដែលទទួលបានឥណទានពីធនាគារ ARDB តាមរយៈគម្រោង ACSEP ស្ថិតនៅភូមិស្រប ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងកសិករដាំស្វាយកែវរមៀត ស្ថិតនៅភូមិសាមគ្គី ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម និងការប្រមូលផលដំឡូងមីរបស់កសិករ ជាសមាជិកសហគមន៍កសិកម្ម អភិរក្សព្ញាក្រែកតំបែរ នៅភូមិ ពពេល ឃុំពពេល ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ក្នុងនោះក្រុមការងារបានជួបសម្ភាសន៍ជាមួយលោក ឡឹង ហឿន ប្រធានសហគមន៍ លោក ឃឹម ពេញ ជាកសិករដាំស្វាយ កែវរមៀត និងលោកស្រី ឆ្តិច ចាន់ថន ជាកសិករដាំដំឡូងមី ដោយបានផ្តិតយករូបភាពសន្លឹក និងវីឌីអូ សម្រាប់រក្សារទុកដើម្បីកាត់ត និងចងក្រងជាវីឌីអូឯកសារ ។
2026-03-27