នៅថ្ងៃ០៨ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក ពេជ្រ ប៉េដា ប្រធានសមាសភាគផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ និងក្រុមការងារនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រួមសហការជាមួយមន្ត្រីគម្រោងថ្នាក់ខេត្ត។ ក្រុមការងារបានចុះដល់ទីតាំងកន្លែងបង្កាត់ភ្ញាស់កូនមាន់ក្នុងស្រុកដែលសហការលើសិក្សាស្រាវជ្រាវបង្កាត់ពូជមាន់ក្នុងស្រុក និងបានត្រួតពិនិត្យលើការសាងសង់ផ្នែកខាងលើនៃទ្រុងមាន់ ចំនួន ១កន្លែង ក្នុងខេត្តត្បូងឃ្មុំ និង ១កន្លែងទៀត ក្នុងខេត្តកំពង់ធំ។ ទាំងនៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ ជាងម៉ៅការសាងសង់បានបញ្ចប់ការសាងសង់ផ្នែកខាងលើនៃទ្រុងមាន់រួចរាល់ ហើយកំពុងបន្តសាងសង់របងសំណាញ់លួសព័ទ្ធជុំវិញទ្រុងមាន់។
ចុះត្រួតពិនិត្យ និងវាយតម្លៃការសាងសង់ផ្នែកខាងលើនៃទ្រុងមាន់ ក្រោមគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ
2025-09-13