នាព្រឹកថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត ពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច(ន.ប.ធ.) និងជាប្រធានគ្រប់គ្រងគម្រោង ACSEP-PIU1, លោក ប៉ូ សំអាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងសហប្រតិបត្តិការ និងជាប្រធានផ្នែកប្រតិបត្តិការនៃគម្រោង ACSEP សមាសភាគទី១ (ACSEP-PIU1) ដោយមានការចូលរួមពីលោក រុន វិសិទ្ធិ ប្រធានផ្នែកគាំពារបរិស្ថាននិងសង្គម និងយេនឌ័រ តំណាងអង្គភាពគ្រប់គ្រងគម្រោងសមាសភាគទី២នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងទេសាទ បានដឹកនាំទីប្រឹក្សា និងមន្រ្តីជំនាញ ចុះត្រួតពិនិត្យ និងវាយតម្លៃផលប៉ះពាល់ បរិស្ថាននិងសង្គមរបស់ក្រុមហ៊ុន ហ៊ុយយន់ អេហ្រ្គីខលឈ័រ (HUY YUN AGRICULTURE) ដែលគ្រោងស្នើសុំកម្ចីឥណទានក្រោមក្របខណ្ឌគម្រោង ACSEP-PIU1 ស្ថិតនៅភូមិតាឡាក់ សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។