នៅថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ក្រុមការងារគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជដំណាំ នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដឹកនាំដោយលោកស្រី សាខន សុផានី នាយិការងនៃវិទ្យាស្ថាន និងជាប្រធានសមាសភាគផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជដំណាំ និងក្រុមការងារ
- បានចុះពិនិត្យ និងវាយតម្លៃពិសោធន៍ពហុកន្លែងលើដំណាំម្ទេស បានចំនួន ៣ទីតាំង និងដាំបង្ហាញពូជប៉េងប៉ោះឆឺរីបានចំនួន ៨ទីតាំង នៅក្នុងខេត្តកំពង់ចាម។
- បានចុះពិនិត្យ និងវាយតម្លៃពិសោធន៍ពហុកន្លែងលើដំណាំម្ទេស បានចំនួន ២ទីតាំង និងដាំបង្ហាញពូជប៉េងប៉ោះឆឺរីបានចំនួន ៦ទីតាំង នៅក្នុងខេត្តត្បូងឃ្មុំ។
- ជាលទ្ធផល បន្ទាប់ពីក្រុមការងារបានចុះពិនិត្យពិសោធន៍ក្នុងខេត្តទាំងពីរ ឃើញថាពិសោធន៍ពហុកន្លែងលើដំណាំម្ទេស និងការដាំបង្ហាញពូជប៉េងប៉ោះឆឺរីកំពុងដំណើរការ ដែលស្ថិតក្នុងដំណាក់កាលចេញផ្កា និងផ្លែ។ សម្រាប់ការដាំបង្ហាញពូជប៉េងប៉ោះឆឺរី ដោយតាមការស្ទាបស្ទង់មតិរបស់កសិករ គឺពេញចិត្តនឹងពូជប៉េងប៉ោះឆឺរី ដែលមានការដុះលូតលាស់ល្អ ចេញផ្កាច្រើន ទិន្នផលខ្ពស់ និងមានរសជាតិឆ្ងាញ់។