នៅថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគផ្នែកសមាសភាគផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជដំណាំ នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដឹកនាំដោយលោកស្រី សាខន សុផានី នាយិការងនៃវិទ្យាស្ថាន និងជាប្រធានសមាសភាគផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជដំណាំ និងក្រុមការងារ

- បានកាត់តាក់តែងមែកប៉េងប៉ោះឆឺរីនៅក្នុងផ្ទះសំណាញ់

- បានដាំបង្គោលចងខ្សែ ដាក់ទ្រើងប៉េងប៉ោះឆឺរី និងស្រឡាយម្ទេស

- បានដាក់ស្លាកនៃការដាំពង្រីកស្រឡាយដំឡូងមី

- បានចុះត្រួតពិនិត្យចម្ការអភិរក្សស្វាយចន្ទី និងស្វាយ